កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Manchester City  បានទទួលក្រុមភ្ញៀវ Liverpool  នៅទឹកដីរបស់ខ្លួន ដែលជាការប្រកូួតប្រជែងដ៏កក្រើកមួយ ដើម្បីដណ្តើមយកបីពិន្ទុរបស់ក្រុមទាំងពីរ។ ក្រុមហង្សក្រហម Liverpool  នៅរដូវកាលនេះ បានបង្ហាញទម្រង់លេង ដ៏ភ្ញាក់ផ្អើលមូួយ ពោលគី ក្នុងចំណោម ២០ ប្រកួតកន្លងមក មិនដែលស្គាល់ពាក្យថា ចាញ់ទ្បើយ ក្រោមការដឹកនាំរបស់ Jurgen Klopp ។ 

 បើទោះបីជា មិនដែលស្គាល់ថាចាញ់ក៏ដោយ ក្រុម Manchester City របស់លោក  Pep Guardiola នៅឯកីឡដ្ឋាន Etihad  បានលុតក្រុម ហង្សក្រហម Liverpool  កាលពីយប់មិញ ក្នុងលទ្ធផល២ ទល់នឹង ១ ដើម្បីបញ្ចប់ភាពមិនដែលចាញ់ របស់ក្រុមហង្សក្រហម។ ក្រុម Manchester City   បាននាំមុខ ក្រុមភ្ញៀវ ក្នុងលទ្ធផល ១ ទល់នឹង ០ នៅតង់ទីមួយ ដែលរកគ្រាប់បាល់ដោយកីទ្បាករ  Sergio Aguero នៅនាទីទី ៤០ តែនៅតង់ទីពីរ Liverpool បានរកគ្រាប់បាល់តាមស្មើវិញ ដោយកីទ្បាករ Firmino នៅនាទីទី ៦៤ ។

 

ក្រុមទាំងពីរបានប្រកួតយ៉ាងស្វិតស្វាញ នៅលើទីលាន តែនៅនាទីទី ៧២ ខ្សែប្រយុទ្ធ Leroy Sane បានទំលុះសំណាញ់ទីរបស់ Liverpool ធ្វើអោយManchester City នាំមុខ ២ ទល់នឹង ១ រហូតដល់ចប់ការប្រកួត។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ